សិស្សវិទ្យាល័យទួលអំពិលជាង៥០០នាក់តវ៉ាឲ្យដកនាយកសាលា
សិស្សវិទ្យាល័យទួលអំពិលជាង៥០០នាក់តវ៉ាឲ្យដកនាយកសាលា

សិស្សវិទ្យាល័យទួលអំពិលក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញប្រមាន៥០០នាក់បានតវ៉ានៅព្រឹកថ្ងៃចន្ទនេះដើម្បីទាមទារឲ្យដកនាយកសាលាចេញ ដោយពួកគេចោទថានាយករូបនោះបានប្រព្រឹត្តអំពើពុករលួយ និងផ្ទេរគ្រូបង្រៀន៣នាក់ដោយគ្មានមូលហេតុ។